Advertising : 089 333 270
  • Do you need better security system? : Think about installing CCTV at your home or business? For your info and solution please contact: Network Service and Maintenance We are a: 1. Security Consultant 2. Professional CCTV System Install 3. Professional CCTV Cabling Contractor 4. CCTV Remote Viewing System specialist 5. Security, IT & Telecommunications System More info please contact 069 777 586 - 089 777 586 Email: sales@nsm168.com Website: www.nsm168.com
ឃាត់ខ្លួន​នារី​ប្រធាន​អង្គការ​វាយ​ធ្វើបាប​កុមារ​ និង​រួម​ភេទ​ជាមួយ​សង្សារ​បង្ខំ​ឱ្យ​ក្មេងៗ​មើល
Posted : 23-Jun-2015. Posted by: Mr.ADMIN. Read: 1816

 

​ភ្នំពេញ​ ៖​ ពិតជា​គ្មាន​កេរ​ខ្មាស់​មែន​ ក្នុង​នាម​ជានា​រី​ហើយ​ក៏​ជា​អំពើ​អមនុស្ស​ ធម៌​ព្រៃផ្សៃ​បំផុត​ផង​ដែរ​ ខណៈ​ខ្លួន​ជា​ នារី​និង​ជា​ប្រធាន​អង្គការ​មានឈ្មោះ​“​អង្គ​ ការ​ផ្ទះ​របស់​ក្មេងៗ​កម្ពុជា​”​ បាន​វាយ​ធ្វើ​ បាប​បង្អត់អាហារ​ដល់​កុមារ​ពិការ​តូចៗ​ នៅ​ក្នុង​មណ្ឌល​ ព្រមទាំង​រួមរ័ក​គ្នា​ជាមួយ​ សង្សារ​បង្ខំ​ឱ្យ​កុមារ​មើល​ថែម​ទៀត​ ។​

​កញ្ញា​ឈ្មោះ​ សយ​ ស្រី​អន​ អាយុ​ ២៣​ឆ្នាំ​ មុខរបរ​ជា​ប្រធាន​អង្គការ​ “​ផ្ទះ​ ក្មេងៗ​នៃ​កម្ពុជា​”​ ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​ មិថុនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ទីតាំង​ផ្ទះ​ ជួល​ ដែល​ជា​ស្នាក់​ការ​របស់​អង្គការ​ខាង​ លើ​ រំដោះ​បាន​កុមារ​តូចៗ​៤​នាក់​ប្រគល់​ ឱ្យ​អង្គការ​ម្លប់​ឫស្សី​ ។​

​ការ​ឃាត់ខ្លួន​កញ្ញា​សយ​ ស្រី​អន​ បាន​ ធ្វើ​ឡើង​តាម​របាយការណ៍​របស់​លោក​ ស្រី​ Chioe​ Flangan​ អ្នក​ផ្ដល់​ជំនួយ​ឱ្យ​ មណ្ឌល​របស់​អង្គការ​ផ្ទះ​របស់​ក្មេងៗ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​ ឯម​ ច័ន្ទ​មក​រា​ អគ្គលេខាធិការ​ក្រុម​ ប្រឹក្សា​សកម្មភាព​ជន​ពិការ​កម្ពុជា​ ។​

​លោក​ឯម​ ច័ន្ទ​មក​រា​ បាន​បញ្ជាក់​ថា​ យោង​តាម​របាយការណ៍​លោកស្រី​ Chioe​ Flangan​ ដាក់​ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​រាជ​ ធានី​ភ្នំពេញ​ និង​យោង​តាម​ខាង​មន្ទីរ​ សង្គមកិច្ច​ធ្វើ​របាយការណ៍​ជូន​ទៅ​ក្រសួង​ ទើប​លោក​រដ្ឋមន្ដ្រី​ វង​ សូត្រ​ បាន​បញ្ជា​ ឱ្យ​ខាង​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្ម​ ភាព​ជន​ពិការ​ចុះ​ពិនិត្យ​ស៊ើបអង្កេត​តាម​ ដាន​ដើម្បី​រំដោះ​កុមារ​រង​គ្រោះ​ ។​

​លោក​ឯម​ ច័ន្ទ​មក​រា​ បាន​បញ្ជាក់​ថា​ របាយការណ៍​របស់​ម្ចាស់​ជំនួយ​បាន​បញ្ជាក់​ យ៉ាង​លម្អិត​ថា​ “​អាស្រ័យ​ដោយ​មានការ​ រំលោភ​បំពាន​ផ្លូវ​កាយ​ និង​មិន​អើពើ​ ចំពោះ​កុមារ​របស់​មណ្ឌល​អង្គការ​ផ្ទះ​ របស់​ក្មេងៗ​កម្ពុជា​ ដែល​មាន​ទីតាំង​ផ្ទះ​ លេខ​២៤៣៨​ ផ្លូវ​លេខ​៣៥៨​ ក្រុម​ទី​១​ ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​អ្នកស្រី​ម្ចាស់​ជំនួយ​បាន​សម្ដែង​ពី​ការ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​កុមារ​នៅ​ក្នុង​ មណ្ឌល​ ខណៈ​រូប​គាត់​ជា​អ្នក​ផ្គត់ផ្គង់​តែ​ ម្នាក់​គត់​ តាំងពី​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្នុង​ការ​ថែទាំ​កុមារ​ពិការ​នៅ​តាម​ផ្ទះ​ ហើយ​ក៏​បានដឹង​ថា​ កុមារ​មិន​ត្រូវ​បាន​ ថែទាំ​ស្រប​ទៅ​តាម​គោលនយោបាយ​ និង​បទដ្ឋាន​អប្ប​បរិ​មា​សម្រាប់​ការ​ថែទាំ​ តាម​មណ្ឌល​ឡើយ​ ។​

​អ្នកស្រី​ Chioe​ Flangan​ បាន​បញ្ជាក់​ ថា​ អ្នក​ជិតខាង​នៅ​ជិត​មណ្ឌល​បានឃើញ​ ពី​សកម្មភាព​របស់​កញ្ញា​សយ​ ស្រី​អន​ ប្រព្រឹត្ដ​ដូច​ខាងក្រោម​ គឺ​កញ្ញា​សយ​ ស្រី​អន​ ហើយ​និង​មិត្ដ​ប្រុស​របស់​នាង​ ដែល​មានឈ្មោះ​ស្រស់​ អ៊ុ​ង​ អាយុ​២៤​ឆ្នាំ​ បាន​វាយដំ​កុមារ​ដោយ​ប្រើ​រំពាត់​ដើម​ ឈើ​ ។​ កុមារ​ម្នាក់​នៅ​ក្នុង​មណ្ឌល​ឈ្មោះ​ ដា​រ៉ូ​ អាយុ​១០​ឆ្នាំ​ ជា​សាក្សី​ដែល​បាន​ ឃើញ​លោក​ស្រស់​ អ៊ុ​ង​ វាយ​ទៅ​លើ​កុមារ​ ឈ្មោះ​ ចំរើន​ ដោយ​រុញ​ក្បាល​បុក​ជាមួយ​ នឹង​ជ​ញ្ចាំ​ង​ថ្ម​ ។​ ចំរើន​គឺជា​កុមារ​ពិការ​ ខួរក្បាល​ និង​រាង​កាយ​ដែល​កំពុង​រស់នៅ​ ក្នុង​មណ្ឌល​នេះ​។​ លោក​ស្រស់​ អ៊ុ​ង​ ក៏​បាន​ វាយដំ​ចំរើន​ដោយ​ប្រើ​ទ​ម្ព​ក់​ខោអាវ​ ដោយ​បន្សល់​ទុក​នូវ​ស្នាម​របួស​ធ្ងន់ធ្ងរ​ និង​តែងតែ​ទាត់​ចំរើន​ខ្លាំងៗ​ពីក្រោយ​ជា​ រឿយៗ​ ។​

​ដោយឡែក​កញ្ញា​សយ​ ស្រី​អន​និង​ ស្រស់​អ៊ុ​ង​ តែងតែមាន​ទំនាក់ទំនង​ផ្លូវ​ ភេទ​ឱ្យ​កុមារ​ទាំងអស់​បានឃើញ​គ្រប់ៗ​ គ្នា​ទៀត​ផង​ ។​

​កុមារ​ម្នាក់​ឈ្មោះ​សំ​ ពី​វ​ អាយុ​៩​ឆ្នាំ​ ដែល​បាន​ប្រាប់​រឿង​នេះ​ដល់​ឪពុក​ម្ដាយ​ របស់​គេ​ ប៉ុន្ដែ​ត្រូវ​បាន​អ្នក​ទាំង​២​បណ្ដេញ​ ចេញពី​មណ្ឌល​ ។​ អ្នកស្រី​ម្ចាស់​ជំនួយ​បន្ដ​ ថា​ កុមារ​ទាំងអស់​នៅ​ក្នុង​មណ្ឌល​បាន​ ឃើញ​អ្នក​ទាំង​២​ គឺ​កញ្ញា​សយ​ ស្រី​អន​ និង​លោក​ស្រស់​ អ៊ុ​ង​ អាក្រាត​កាយ​ដេក​ ក្នុង​បន្ទប់​ និង​នៅ​លើ​គ្រែ​ជាមួយ​គ្នា​ ។​ ពួក​ គេ​បាន​ហៅ​កុមារ​ទាំងអស់​ចូល​ទៅ​ក្នុង​ បន្ទប់​ជាមួយ​ ។​ លោក​ស្រស់​ អ៊ុ​ង​ បាន​ ត្រឡប់​ចូល​មក​ក្នុង​មណ្ឌល​នៅ​ពេល​យប់​ ជ្រៅ​ ជា​ទម្លាប់​មាន​សភាព​ញៀន​ថ្នាំ​ ហើយ​ កុមារ​ទាំងអស់​ ក៏​បានឃើញ​គាត់​វាយដំ​ សង្សារ​គាត់​កញ្ញា​សយ​ ស្រី​អន​ផង​ដែរ​ ។​

​លោក​ឯម​ ច័ន្ទ​មក​រា​ អគ្គលេខាធិការ​ ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​បាន​ បញ្ជាក់​ថា​ ករណី​ឃាត់ខ្លួន​កញ្ញា​សយ​ ស្រី​អន​ គឺ​ធ្វើ​ឡើង​តាម​របាយការណ៍​របស់​ ម្ចាស់​ជំនួយ​ ក្នុង​នោះ​សមត្ថកិច្ច​និង​អាជ្ញា​ ធរ​មូលដ្ឋាន​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ឃាត់​កញ្ញា​សយ​ ស្រី​អន​ យក​ទៅ​សួរនាំ​ នៅ​ប៉ុស្ដិ៍​នគរបាល​ច្បារ​អំពៅ​២​ ។​ ដោយ​ ឡែក​កុមារ​រង​គ្រោះ​៤​នាក់​ មាន​កុមារី​ ២​នាក់​ ត្រូវ​បាន​ប្រគល់​ឱ្យទៅ​អង្គការ​ម្លប់​ ឫស្សី​ ដើម្បី​ជួយ​ថែទាំ​សុខភាព​ជាមួយ​ និង​ការ​រៀនសូត្រ​ ។​

​លោក​ឯម​ ច័ន្ទ​មក​រាប​ន្ដ​ថា​ កញ្ញា​ ប្រធាន​អង្គការ​ នឹង​ត្រូវ​ប្រគល់​ឱ្យ​សមត្ថ​ កិច្ច​ធ្វើការ​សាកសួរ​បន្ដ​តាម​នីតិវិធី​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ ដំបូង​ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​សង្សារ​ របស់​គាត់​ដែល​កំពុង​គេចខ្លួន​នោះ​ ។​

​គួរ​រំលឹក​ថា​ កញ្ញា​សយ​ ស្រី​អន​ ប្រធាន​ អង្គការ​ផ្ទះ​កុមារៗ​កម្ពុជា​ ត្រូវ​ បាន​អាជ្ញាធរ​ខណ្ឌមានជ័យ​ធ្លាប់​ឱ្យធ្វើ​កំណ​*​ត់​ ហេតុ​និង​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ ទទួល​កុមារ​ចិ​ញ្ចឹ​ក្នុង​មណ្ឌល​របស់​ខ្លួន​ម្ដង​ រួច​មក​ហើយ​ កាលពី​សបា្ដហ៍​ទី​២​ខែសីហា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​សន្សំ​កុសល​៣​ សង្កាត់​ បឹង​ទំពន់​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ ប៉ុន្ដែ​កញ្ញា​សយ​ ស្រី​អន​ បែរជា​លួច​បើក​ មណ្ឌល​អង្គការ​ផ្ទះ​កុមារៗ​កម្ពុជា​ នៅ​ភូមិ​ ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​ អំពៅ​ និង​បាន​វាយដំ​កុមារ​ ដោយ​ទ​ម្ព​ក់​ ខោអាវ​ ដោយ​រំពាត់​ដើមឈើ​ បង្អត់​ អាហារ​ មិន​បាន​ទៅ​រៀនសូត្រ​ គ្មាន​ការ​ ផ្គត់​ ផ្គង់​សាប៊ូ​ដុស​ខ្លួន​ ឬ​ថ្នាំសង្កូវ​ផ្សេងៗ​ ទៀត​ផង​។​ មិនតែប៉ុណ្ណោះ​ កញ្ញា​ថែម​ទាំង​ ប្រព្រឹត្ដ​ចាក​សីលធម៌​ជា​ស្ដ្រីភេទ​ ក្នុង​ការ​ ទំនាក់ទំនង​រួម​ភេទ​ជាមួយ​សង្សារ​ ដេក​ អាក្រាត​កាយ​លើ​គ្រែ​ រួច​ហៅ​កុមារ​ទាំង​ អស់​មក​មើល​សកម្មភាព​នោះ​ ។​

​ពាក់ព័ន្ធ​នឹង​ប្រធាន​អង្គការ​ប្រព្រឹត្ដ​ អំពើ​មិន​ថ្លៃថ្នូរ​ និង​បទល្មើស​ព្រហ្មទណ្ឌ​ មាន​មជ្ឈដ្ឋាន​ជា​ច្រើន​តម្រូវ​ឱ្យ​សមត្ថ​ កិច្ច​និង​អាជ្ញាធរ​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ក៏​ដូច​ជា​អគ្គលេខាធិការ​ ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​កម្ពុជា​ និង​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ផង​ដែរ​ គួរ​ត្រូវ​ បាន​យកចិត្ដទុកដាក់​ដល់​កុមារ​ និង​ជន​ ពិការ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ស្មារតី​ខ្ពស់​ ៕​
ប្រភព៖ នគរវត្ត
សុខ​ ខេមរា​
 

 
 
Advertisement
 
Visitor
Visitor : 4361725
Member : 5639
Live : 17