Advertising : 089 333 270
  • Do you need better security system? : Think about installing CCTV at your home or business? For your info and solution please contact: Network Service and Maintenance We are a: 1. Security Consultant 2. Professional CCTV System Install 3. Professional CCTV Cabling Contractor 4. CCTV Remote Viewing System specialist 5. Security, IT & Telecommunications System More info please contact 069 777 586 - 089 777 586 Email: sales@nsm168.com Website: www.nsm168.com
ឃាត់ខ្លួន​វៀតណាម​ជាង ១០០ នាក់​ទៀត ធ្វើការ​ខុសច្បាប់​ក្នុង​ខណ្ឌ​ច្បារអំពៅ
Posted : 26-Jun-2015. Posted by: Mr.ADMIN. Read: 344

 ភ្នំពេញ៖ ជនអន្តោប្រវេសន៍​វៀតណាម ១០០នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន ក្នុង​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី២៥ ខែមិថុនា​នេះ បន្ទាប់ពី​ត្រួតពិនិត្យ​ឃើញថា ពួកគេ​ឆ្លងដែន និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។

ជនជាតិ​វៀតណាម​ចំនួន ១០៩ នាក់​ក្នុងនោះ​មាន​ស្រី ៤០ នាក់​ត្រូវបាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ធ្វើការ​ឃាត់ខ្លួន នៅ​ទីតាំង​ទិញ​លក់​អេតចាយ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន ១០៩ ដែល​ភាគច្រើន​ជា​កម្មករ​ទិញ​លក់​អេតចាយ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ការចុះ​ត្រួត ពិនិត្យ និង​ឆែកឆេរ​ឃើញថា ពួកគេ​ភាគច្រើន​កំពុងស្នាក់នៅ និង​ធ្វើការ ដោយ​ពុំមាន​លិខិត ឆ្លងដែន និង​ទិដ្ឋាការ​ធ្វើការ​ងារ​ស្របច្បាប់​នៅ​កម្ពុជា។

បន្ទាប់ពី​ការឃាត់ខ្លួន​នេះហើយ ជនបរទេស​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​ជនអន្តោប្រវេសន៍ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ពី​នីតិវិធី​សុំ​ធ្វើ​ទិដ្ឋាការ និង​លិខិតឆ្លងដែន មុននឹង​សមត្ថកិច្ច​បញ្ជូន​ពួកគេ​ទៅ​ស្រុកកំណើត​វិញ។ ប្រសិនបើ​ជនបរទេស​ណា​ម្នាក់​រឹងទទឹង​មិន​អនុវត្ត​តាមច្បាប់​នោះ សមត្ថកិច្ច​នឹង​ចាប់បញ្ជូន​ខ្លួន​ឡើង​តុលាការ​តែម្តង។ នេះ​បើតាម​ការពន្យល់​របស់​លោក អ៊ុក ហៃ​សិឡា។

ការបន្ត​ចុះ​ត្រួតពិនិត្យ​រក​ជនបរទេស ខុសច្បាប់​ជា​បន្តបន្ទាប់​នេះ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា ៖«គឺជា​ការអនុវត្ត​ន៍តា​ម​ច្បាប់​របស់​កម្ពុជា»។ ហើយ​ថា ជនបរទេស​ខុសច្បាប់​ទាំងអស់ នឹងត្រូវ​ប្រកាស​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ដើម​សប្តាហ៍​ក្រោយ​ដែរ។

លោក ហៃ​សីឡា បាន​បញ្ជាក់ថា៖«យើង​សុំ​គោលការណ៍​ពី​ថ្នាក់លើ ដើម្បី​សុំ​ប្រកាស​បណ្តេញ​ចេញពី​កម្ពុជា​ទៅ​ស្រុកកំណើត​វិញ​យ៉ាងយូរ​ក្នុង​ដើម​សប្តាហ៍​ក្រោយនេះ»។

គួ​រម្លឹកថា កាលពី​រសៀល​ថ្ងៃទី២៣ កន្លងទៅ សមត្ថកិច្ច​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ក៏បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន១៣១នាក់ និង​ចិន​ចំនួន ៨៤ នៅ​ការដ្ឋាន​សំណង់៣ កន្លែង​ក្នុង​ទីក្រុង​រណប​កោះ​ពេជ្រ​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា ក្នុង​ឆ្នាំ ២០១៥ នេះ នគរបាល​បានធ្វើការ​ឃាត់ខ្លួន និង​បណ្តេញចេញ​ជនជាតិ​វៀតណាម​ខុសច្បាប់​ជាង ១១០០ នាក់​ហើយ។ របាយការណ៍​បូកសរុប​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ គិត​ចាប់​ពីថ្ងៃ ទី ១២ មេសា ឆ្នាំ ២០១៤ រហូតមកដល់​បច្ចុប្បន្ន​នេះ ជនអន្ដោប្រវេសន៍​សរុប ២៣៨៣ នាក់ (មាន ៤៣ សញ្ជាតិ) ត្រូវបាន​បញ្ជូន និង​បណ្តេញ​ចេញពី​កម្ពុជា ក្នុងនោះ ២០២៧ នាក់​ស្មើនឹង ៨៥ ភាគរយ​ជា​ជនជាតិ​វៀតណាម៕

 
 
Advertisement
 
Visitor
Visitor : 4361731
Member : 5639
Live : 11