Advertising : 089 333 270
  • Do you need better security system? : Think about installing CCTV at your home or business? For your info and solution please contact: Network Service and Maintenance We are a: 1. Security Consultant 2. Professional CCTV System Install 3. Professional CCTV Cabling Contractor 4. CCTV Remote Viewing System specialist 5. Security, IT & Telecommunications System More info please contact 069 777 586 - 089 777 586 Email: sales@nsm168.com Website: www.nsm168.com
ណាត់ជួប​ចុង​ក្រោយ​លួច​ដាក់​ថ្នាំ​ក្នុង​ភេសជ្ជៈ​ឱ្យ​នាង​ផឹក​សន្លប់​រួច​ចាប់រំលោភ ត្រូវ​ជាប់​ខ្នោះ
Posted : 06-Jul-2015. Posted by: Mr.ADMIN. Read: 397

 បញ្ចូល​អត្ថបទ ៖ ព្រះអាទិត្យ

ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៥:៣៧

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ កក្កដា ២០១៥ ស្ថិត​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​​ក្មេង​ស្រី​រង​គ្រោះ ប្តឹង​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​០២ កក្កដា កន្លង​មក ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ដា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កំណើត​នៅ​ក្បែរ​ភ្នំ​ជី​សូរ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​ទី​០២ កក្កដា ២០១៥ កន្លង​មក ជនសង្ស័យ​បាន​សុំ​ណាត់ជួប​ក្មេង​ស្រី​រង​គ្រោះជា​ចុង​ក្រោយ ព្រោះ​ធ្លាប់​ស្គាល់​គ្នា​​ពេល​រូបគេ​ទៅ​ជួល​ផ្ទះ​នាង​ស្នាក់​នៅ និង​បាន​លួច​ស្រឡាញ់​នាង​ជា​យូរ​មក​ហើយ ។ ដោយ​ជនសង្ស័យ​បាន​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​ដើរ​លេង​ជុំវិញ​កោះ​ពេជ្រ រួច​ក៏​ជូន​នាង​ត្រឡប់​មក​ផ្ទះ​ជួល​របស់​ខ្លួន​វិញ ដោយ​ទិញ​ភេសជ្ជៈ​ឱ្យ​នាង​ផឹក ខណៈ​បាន​លួ​ច​ដាក់​ថ្នាំ​​​ក្នុង​ភេសជ្ជៈ​នោះ​ទៀត​ផង ។

បន្ទាប់​ពី​រូប​នាង​ផឹក​បាន​មួយសន្ទុះ​ក៏​សន្លប់ រូបគេ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

 
 
Advertisement
 
Visitor
Visitor : 4361733
Member : 5639
Live : 11