Advertising : 089 333 270
  • Do you need better security system? : Think about installing CCTV at your home or business? For your info and solution please contact: Network Service and Maintenance We are a: 1. Security Consultant 2. Professional CCTV System Install 3. Professional CCTV Cabling Contractor 4. CCTV Remote Viewing System specialist 5. Security, IT & Telecommunications System More info please contact 069 777 586 - 089 777 586 Email: sales@nsm168.com Website: www.nsm168.com
រំលោភ​ក្មេង​ស្រី​អនីតិជន កន្លះ​ខែ​ក្រោយ​បែក​ការណ៍​ត្រូវ​ចាប់ខ្លួន
Posted : 06-Jul-2015. Posted by: Mr.ADMIN. Read: 423

 

បញ្ចូលអត្ថបទ ៖ វេហាស៍

ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង ១៧:៤១

ខេត្តកណ្ដាល ៖ បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៤ កក្កដា ២០១៥ នៅ​ភូមិ​ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ពី​បទ​រំលោភ​ក្មេង​ស្រី​អ​និ​តិ​ជន កាល​ពី​កន្លះ​ខែ​មុន ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​គុន វិ​ឆៃ អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៩ មិថុនា ២០១៥ ខណៈ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ដើរ​កាត់មុខ​ផ្ទះ​ជនសង្ស័យ ជនសង្ស័យ​បាន​ស្រែក​ហៅ​នាង​ឱ្យទៅ​ចូល​ក្នុងផ្ទះ រួច​ចាប់រំលោភ​រហូត​បាន​សម្រេច ។ ភ្លាម​ៗ​នោះ ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​យក​រឿង​ត្រូវ​គេ​ចាប់រំលោភ​ប្រាប់​ដល់​ម្ដាយ​មីង​ឡើយ ។ បន្ទាប់​មក​ក្មេង​ស្រី​រង​គ្រោះ​ក៏​មាន​ធ្លាក់ឈាម តែ​ស្ត្រី​ជា​ម្ដាយមីង​មិន​បានចាប់​អារម្មណ៍​​នោះ​ទេ ស្មានថា​ក្មួយ​ស្រី​ទើប​ពេញក្រមុំ ទើប​មិន​បាន​សួរនាំ​អ្វីឡើយ​ ។ ប៉ុន្តែ​រយៈពេល​កន្លះ​ខែ​ក្រោយមក ដោយសារ​ឃើញ​នាង​នៅ​តែ​ធ្លាក់​ឈាម​ខ្លាំង​ពេក ម្ដាយមីង​ក៏​បាន​សួរនាំ ហើយ​ត្រូវ​នាង​ប្រាប់​ថា ត្រូវ​ជនសង្ស័យ​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ចាប់រំលោភ ទើប​ម្ដាយមីង​បាន​ទៅ​​ប្ដឹង​ប៉ូលិស​ស្រុក​អង្គស្នួល​ឱ្យ​ចាប់ខ្លួន​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​តែ​ម្ដង​ ។

ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ៕

 
 
Advertisement
 
Visitor
Visitor : 4361727
Member : 5639
Live : 17