Advertising : 089 333 270
  • Do you need better security system? : Think about installing CCTV at your home or business? For your info and solution please contact: Network Service and Maintenance We are a: 1. Security Consultant 2. Professional CCTV System Install 3. Professional CCTV Cabling Contractor 4. CCTV Remote Viewing System specialist 5. Security, IT & Telecommunications System More info please contact 069 777 586 - 089 777 586 Email: sales@nsm168.com Website: www.nsm168.com
Huawei Tech. បង្ហាញ​បង្គោលភ្លើងប្រើថាមពលព្រះអាទិត្យ
Posted : 28-Aug-2012. Posted by: Mr.ADMIN. Read: 390

 នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១១ នៅសាលារាជធានីភ្នំពេញ លោក ជ្រាង សុផាន់ អភិបាលរងរាជធានី បានអនុញ្ញាត្តិ​ឱ្យ​ក្រុមហ៊ុន Huawei Tchnologies Cambodia ចូលជួប និងធ្វើបទបង្ហាញអំពីបង្គោល​ភ្លើង​ប្រើដោយ​ប្រព័ន្ធ​ព្រះអាទិត្យ​។

ជាកិច្ចចាប់ផ្តើមតំណាងក្រុមហ៊ុន ហ៊ួរវៃ (Huawei) បាន​ថ្លែងអំណរគុណ​ យ៉ាង ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសាលារាជធានី បានអនុញ្ញាតិឱ្យមាន​ជំនួប​នា​ពេល​​នេះ​ ហើយក៏​បានធ្វើកិច្ចបង្ហាញ​ពីគុណ​សម្បត្តិ​នៃការប្រើបង្គោល​ភ្លើងដោយ​ប្រព័ន្ធព្រះអាទិត្យ (Solar-LED-Lamp advantage) ដោយមានប្រព័ន្ធ​បញ្ជារ​កំណត់​ពេលវេលា បិទ/បើកភ្លើង ដោយស្វ័យប្រវត្តិ (Intelligent light Controller) ជាមួយគ្នានេះដែរក្រុមហ៊ុន បានបង្ហាញអំពី សក្តានុពលនៃភាពជោគជ័យរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា ហ៊ួរវៃ (Huawei) ជាក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសចិន លំដាប់ពិភពលោក និងមានមជ្ឈមណ្ឌលជំនាញពេញពិភពលោក ក្នុងនោះមាន១៤០ជាង​សាខា​ប្រកប​ដោយអ្នកជំនាញ ព្រមទាំងមានតួនាទីនាំមុខគេជាប់ចំណាត់ថ្នាក់លេខ៣ ផ្គត់ផ្គង់តែមួយ​គត់នៅ​ក្នុង​ប្រព័ន្ធIP នៅជុំវិញពិភពលោក ទន្ទឹមនឹងនេះនៅទីផ្សារកម្ពុជា ក៏មានដៃគូរក្រុមហ៊ុនធំៗ សហការជាច្រើនផងដែរ ហើយក្រុមហ៊ុន ហ៊ួរវៃ (Huawei) នឹងខិតខំឱ្យក្លាយជាដៃគូរដ៏ល្អ ជាមួយទូរគមនាគមន៍កម្ពុជា ក៏ដូចជា​នៅក្នុង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា។

លោក ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ បានសម្តែង​នូវការចាប់អារម្មណ៍លើលក្ខណៈ បច្ចេកវិទ្យារបស់ក្រុមហ៊ុន ហ៊ួរវៃ (Huawei) និងគុណសម្បត្តិនៃការប្រើបង្គោលភ្លើងដោយប្រព័ន្ធព្រះអាទិត្យ បន្ទាប់​​​​​​ពី​បាន​​ស្តាប់បទបង្ហាញ។ ទទ្ទឹមនឹងនេះ លោកអភិបាលរង បានបន្តថា​ កក្តាតម្លៃក៏ជាចំណុចចម្បងមួយដែរ ហើយលោកសំណូមពរឱ្យក្រុមហ៊ុន ធ្វើតារាងប្រៀបពីលក្ខណៈសម្បត្តិ និង​តម្លៃរវាងការប្រើបង្គោលភ្លើងប្រើដោយ ប្រព័ន្ធព្រះអាទិត្យ និងបង្គោល​ភ្លើង​ប្រើប្រាស់ក្នុងរាជធានីបច្ចុប្បន្នដើម្បី ធ្វើសេចក្តីរាយការណ៍ និងសុំមតិដឹកនាំពី ឯកឧត្តមអភិបាលរាជធានី ពិនិត្យ​លើលទ្ធភាពនៃការប្រើប្រាស់៕

ប្រភពដោយ៖ http://www.phnompenh.gov.kh/kh/news-huawei-tech--1459.html

 
 
Advertisement
 
Visitor
Visitor : 4361736
Member : 5639
Live : 8